ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥) បានឲ្យដឹងថា ចំនួនគោលដៅសរុប ១២១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៦គ្រឿង និងម៉ូតូ ១៩៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦៥គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១០៤គ្រឿង និងម៉ូតូ ១៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៣៨០គ្រឿង, រថយន្តធំ ៧៣គ្រឿង, រថយន្តតូច ២,៧៥៧គ្រឿង, ម៉ូតូ ៤,៥៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៥៩៨គ្រឿង, រថយន្តធំ ៤៣គ្រឿង, រថយន្តតូច ២,១០០គ្រឿង និងម៉ូតូ ៣,៤៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា