ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្រ្កាបហាងម៉ាស្សាមួយកន្លែង យីហោ ម៉ាស្សាសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះពីរល្វែងលេខ១៣៩&១៤១ ផ្លូវ 8m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាន់ សុខហេង ភេទស្រី ជនជាតិខ្មែរ (ថៅកែហាងម៉ាស្សា)។
ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញ បានសង្គ្រោះជនរងគ្រោះចំនួន០៥នាក់ ជាអនីតិជន (ស្រី០៤នាក់, មនុស្សប្រុសចរិតស្រី ០១នាក់) រួមនិងដកហូតវត្ថុតាងមួយចំនួន យកមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕
ដោយ៖ ជីណា