លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Christopher Mark Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់

ចែករំលែក៖

អន្តរជាតិ ៖ រសៀល ថ្ងៃទី ២០ ខែ មិថុនា លោក Li Qiang នាយករដ្ឋមន្ត្រី ចិន បាន ជួបពិភាក្សា ការងារ ជាមួយ លោក Christopher Mark Luxon នាយករដ្ឋមន្ត្រី នូវែលសេឡង់ ដែល កំពុង បំពេញទស្សនកិច្ច ផ្លូវការ នៅ ប្រទេស ចិន។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បាន ថ្លែងថា ភាគី ចិន មានឆន្ទៈ រួមជាមួយ ភាគី នូវែលសេឡង់ ពង្រីក កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ជំរុញ ការអភិវឌ្ឍ រួមគ្នា របស់ ប្រទេសទាំង ពីរ ដើម្បី ផ្តល់ ផលប្រយោជន៍ កាន់តែច្រើន ដល់ ប្រជាជន ប្រទេសទាំងពីរ ។ ភាគី ចិន មានឆន្ទៈ រួមជាមួយ ភាគី នូវែលសេឡង់ បង្កើន ការប្រាស្រ័យទាក់ទង និងកិច្ចសហការ គ្នា ក្រោម ក្របខ័ណ្ឌ ដូចជា អង្គការ សហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អង្គការ សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី -ប៉ាស៊ីហ្វិក ជាដើម ដើម្បី គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី និង បង្កបរិយាកាស កិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច អន្តរជាតិ ប្រកបដោយភាព បើកទូលាយ បរិយាប័ន្ន និង មិន រើសអើង ក្នុងន័យ បញ្ចូល ស្ថិរភាព និង ភាពប្រាកដប្រជា កាន់តែច្រើន ដល់ ពិភពលោក ដ៏ រង្គោះរង្គើ ។

គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Christopher Mark Luxon បាន ថ្លែងថា សភាពការណ៍ សកលលោក នា ពេល បច្ចុប្បន្ន កំពុងប្រែប្រួល យ៉ាងស៊ីជម្រៅ នូវែលសេឡង់ និង ចិន បង្កើន កិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការគឺ មានសារៈ សំខាន់ខ្លាំងណាស់។ ភាគី នូវែលសេឡង់ មាន ឆន្ទៈ ធ្វើការ ជាមួយភាគី ចិន ដើម្បី បង្កើន ការប្រាស្រ័យ ទាក់ទងនិ ងកិច្ច សម្របសម្រួល គ្នា ក្នុង វិស័យ ទប់ទល់ បម្រែបម្រួល អាកាសធាតុ និង ការអភិវឌ្ឍបៃតងជាដើម ធ្វើ កិច្ច ខិត ខំប្រឹងប្រែង ដើម្បី គាំពារ សណ្តាប់ធ្នាប់ អន្តរជាតិ ជំរុញ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ តំបន់ អាស៊ី-ប៉ាស៊ីហ្វិក។

គេហទំព័រ «CCFR China state-controlled media » ក្រោយកិច្ច ជំនួប នាយករដ្ឋមន្ត្រី ប្រទេស ទាំងពីរ បាន ធ្វើជា សក្ខីភាព នៃ ការចុះហត្ថ លេខា លើ ឯកសារ ជាច្រើន ដែល ស្តីពី កិច្ចសហប្រតិបត្តិការក្នុង វិស័យ គយ សុវត្ថិភាព អាហារ វិញ្ញាបនបត្របញ្ជាក់ផលិតផល សរីរាង្គ បម្រែបម្រួលអាកាសធាតុ និង បេតិកភណ្ឌ វប្បធម៌ ជាដើម។
ភាគី ទាំងពីរ បាន រួមគ្នា ចេញផ្សាយ « សេចក្តីថ្លែងការណ៍រួម ស្តីពី លទ្ធផល នៃកិច្ច ប្រជុំ មេដឹកនាំ ចិន-នូវែលសេឡង់»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print