ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ BROWN ROBERT សញ្ជាតិ​អង់គ្លេស​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនកញ្ជាក្រៀម​ ទម្ងន់ជិត ២០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥២១ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកញ្ជាក្រៀម ទម្ងន់ ១៩ ៩០២ក្រាម ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ BROWN ROBERT ភេទប្រុស សញ្ជាតិ​អង់គ្លេស​ អាយុ ៤១ឆ្នាំ និងជនត្រូវចោទចំនួន ១នាក់ទៀត រួមទាំងបក្ខពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ BROWN ROBERT ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print