អន្តរជាតិ : កងទ័ពការពារជាតិអ៊ីស្រាអែលបានចេញផ្សាយសេចក្តីថ្លែងការណ៍តាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ២២ ខែមិថុនាថា ឈរលើមូលដ្ឋាននៃសភាពការណ៍បច្ចុប្បន្ន សម្រេចចិត្តដំឡើងកម្រិតស្ថានភាពប្រុងជើងការក្នុងទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រោមការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឈរលើមូលដ្ឋាននៃការវាតតម្លៃចំពោះស្ថានការណ៍ពេលបច្ចុប្បន្ន កងទ័ពការពារជាតិអ៊ីស្រាអែលបានសម្រេចចិត្តថា ចាប់ពីវេលាម៉ោង 3 និង 45 នាទី ថ្ងៃទី ២២ ខែមិថុនាតទៅ កែសម្រួលបទបញ្ជានៃទីបញ្ជាការដ្ឋានគាំពារជាតិ ។ ខ្លឹមសារកែសម្រួលមានដូចជា ៖ ដំឡើងកម្រិតនៃស្ថានភាពដែល « ដាក់កម្រិតមួយចំនួន » ក្នុងទូទាំងប្រទេស ឱ្យឡើងដល់ស្ថានភាពដែល «ធ្វើតែសកម្មភាពដ៏ចាំបាច់»។ បទបញ្ជាថ្មីមានដូចជា ហាមសកម្មភាពអប់រំ ហាមសកម្មភាពជួបជុំគ្នា និងការធ្វើអាជីវកម្មដែលមិនចាំបាច់។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបដែរថា លោក Trump ប្រធានាធិបតីអាមេរិកបានបញ្ជាក់នៅថ្ងៃទី ២១ ខែមិថុនាថា កងទ័ពអាមេរិកបាន « វាយប្រការដោយជោគជ័យ » លើសំណង់ថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន 3 កន្លែង៕
ដោយ : សិលា