អ៊ីស្រាអែលដំឡើងកម្រិតស្ថានភាពប្រុងជើងការក្នុងទូទាំងប្រទេស

ចែករំលែក៖

អន្តរជាតិ : កងទ័ព​ការពារជាតិ​អ៊ីស្រាអែល​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​តាម​​បណ្តាញទំនាក់ទំនង​សង្គម​នៅថ្ងៃទី ២២ ខែ​មិថុនាថា   ​​ឈរលើ​មូលដ្ឋាន​នៃ​សភាពការណ៍​​បច្ចុប្បន្ន ​សម្រេច​ចិត្ត​ដំឡើង​​កម្រិត​ស្ថានភាព​ប្រុងជើងការ​ក្នុងទូទាំងប្រទេស​​ចាប់ពី​ថ្ងៃ​នេះ​តទៅ​​​។ នេះជាការចេញផ្សាយពីគេហទំព័រ  «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។

​គេហទំព័រ  «CCFR China state-controlled media » សេចក្តី​ថ្លែងការណ៍​បាន​លើកឡើងថា ​​ក្រោម​ការអនុញ្ញាត​​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ  ​​ឈរលើ​មូលដ្ឋាន​នៃ​ការវាត​តម្លៃ​ចំពោះ​ស្ថានការណ៍​ពេល​បច្ចុប្បន្ន​  ​  កងទ័ព​ការពារជាតិ​អ៊ីស្រាអែល​បាន​សម្រេច​ចិត្ត​ថា​  ​ចាប់ពី​វេលាម៉ោង 3 និង​ 45 ​នាទី ថ្ងៃទី ២២ ខែ​មិថុនា​តទៅ  ​​កែសម្រួល​​បទបញ្ជា​នៃ​ទីបញ្ជាការដ្ឋាន​គាំពារ​ជាតិ​ ​។ ​ខ្លឹមសារ​កែសម្រួល​មានដូចជា ៖  ​​ដំឡើង​​កម្រិត​នៃ​ស្ថានភាព​ដែល​   « ដាក់កម្រិត​មួយចំនួន   » ​ក្នុង​ទូទាំងប្រទេស ​ឱ្យ​ឡើងដល់​​ស្ថានភាព​ដែល «ធ្វើ​តែ​សកម្មភាព​ដ៏​ចាំបាច់»​។ ​បទបញ្ជា​ថ្មី​មានដូចជា ​​ហាម​​សកម្មភាព​អប់រំ ​ហាម​​សកម្មភាព​​ជួបជុំគ្នា  ​និង​ការធ្វើ​អាជីវកម្ម​​ដែលមិន​ចាំបាច់។​

គេហទំព័រ  «CCFR China state-controlled media »     សូមជម្រាប​ដែរថា ​​ លោក Trump  ​​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃទី ២១ ខែ​មិថុនា​ថា  ​កងទ័ព​អាមេរិក​បាន « វាយប្រការ​ដោយ​ជោគជ័យ » ​​​លើសំណង់​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ចំនួន 3 ​កន្លែង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print