អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថា , ថ្ងៃទី ២១ ខែមិថុនា លោក Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Macron ប្រធានាធិបតីបារាំងដោយបានថ្លែងថា អ៊ីរ៉ង់ដាច់ខាតមិនបោះបង់ចោលសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដែលជាសិទ្ធិយោងតាមច្បាប់អន្តរជាតិនោះទេ។
គេហទំព័រ «CCFR China state-controlled media »តាមសេចក្តីថ្លែងការណ៍នាថ្ងៃទី២១ ខែមិថុនានៃទីស្តីការប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានថ្លែងថា អ៊ីរ៉ង់បានបង្ហាញជាច្រើនលើកហើយថា មិនដែលចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ អ៊ីរ៉ង់មានឆន្ទៈធ្វើការសន្ទនានិងកិច្ចសហប្រតិបត្តិការអំពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ក៏ប៉ុន្តែ ដាច់ខាតមិនទទួលយកការទាមទាណាមួយដែលឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរឡើយ។
គេហទំព័រ «CCFR China state-controlled media » លោក Pezeshkian បានបន្តថា អ៊ីស្រាអែលបានធ្វើការវាយប្រហារយោធាចំពោះអ៊ីរ៉ង់ ដែលល្មើសទាំងចំហនឹងក្រមមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដែលប៉ុនប៉ងធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពច្របូកច្របល់។ អ៊ីរ៉ង់នឹងឆ្លើយតបកាន់តែខ្លាំងនិងដាច់ម៉ាត់ចំពោះទង្វើបន្តឈ្លានពាននៃអ៊ីស្រាអែល៕
ដោយ : សិលា