សាំងនៅកម្ពុជា មានប្រើគ្រប់គ្រាន់ នឹងមិនតម្លើងថ្លៃ !

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនអាជីវករខ្មែរយើងនិយាយថា សាំងនៅខ្មែរខ្វះអី មិនចាំបាច់ទៅចាក់សាំងនៅថៃនោះឡើយ ពិសេសមិនឡើងថ្លៃទៀត ។

កាលពីម្សិលមិញ សារព័ត៌មានថៃ រួមទាំងកាសែតល្បី Bangkok Post បានផ្សាយព័ត៌មានទាំងបំពុល ថា ជនជាតិខ្មែរបានសម្រុកទៅចាក់សាំងនៅថៃ ពីព្រោះសាំងនៅខ្មែរថ្លៃ និងក្រោយការព្រមានរបស់កម្ពុជា លើការហាមឃាត់នាំចូលសាំងពីថៃ ដែលជាការឆ្លើយតបនឹងសំដីអសីលធម៌របស់មន្រ្តីបក្សប្រឆាំងថៃម្នាក់និយាយថា បើថៃបិទនាំចូលប្រេងមកកម្ពុជាតែមួយខែ នោះកម្ពុជានឹងចុះចាញ់។

មើលចុះ ! នេះជាទិដ្ឋភាពបងប្អូនខ្មែរយើងដែលជាថៅកែ និងអាជីវករបោះដុំ លក់ដូរទំនិញនៅផ្សាររុងក្លឿ ហើយកំពុងរង់ចាំឆ្លងចូលតាមច្រកទ្វារអន្តរជាតិប៉ោតប៉ែត ដែលកម្ពុជាបើកនៅម៉ោង៩ ថៃបើកនៅម៉ោង៨ ពោលមិនមែនចូលទៅចាក់សាំងដូចកាសែត និងជនជាតិថៃមួយក្តាប់តូចផ្សាយនោះឡើយ។
កុំបារម្ភរឿងខ្វះប្រេងប្រើនៅកម្ពុជា។ យើងមានប្រេងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយក៏មិនឡើងថ្លៃដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print