រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺ ដល់ក្រុមសង្គម​ ឬដែល​បំភ្លៃ​ថា​កោះឬស្សជា​របរបស់វៀតណាម !  

ចែករំលែក៖

ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា, កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា​  មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖

១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។

២. ក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print