ខេត្តសៀមរាប : នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាន នាយកដ្ឋានទទួលបន្ទុកអង្គភាពប្រចាំតំបន់អង្គរ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។
សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
...
ដោយ : សិលា