ថៃនិងចិន ៦ នាក់ ដែលលបលួចឆ្លងដែនចូលកម្ពុជាត្រូវបានយោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃៈយោធាថៃឃាត់ខ្លួន ជនជាតិថៃនិងចិនចំនួន ៥ នាក់ រួមជាមួយនឹងមេខ្យល់ម្នាក់ ត្រូវបានយោធាថៃ ស្ទាក់ចាប់ក្បែរព្រំដែនកម្ពុជា ខណៈដែលពួកគេកំពុងលបលួចបម្រុងឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីបម្រើការងារតាមកាស៊ីណូ ដោយគ្មានច្បាប់អនុញ្ញាត ។

   ការចាប់ខ្លួនជនជាតិថៃនិងចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់អូរ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ដោយពួកគេបានធ្វើដំណើរតាមរថយន្តមួយគ្រឿង ឆ្ពោះមកកាន់ក្បែព្រំដែន ដែលការឃាត់ខ្លួននេះរួមជាមួយនឹងអ្នកបើកបររថយន្តម្នាក់ មេខ្យល់ម្នាក់ ពលករថៃ៣ នាក់ និងជនជាតិចិនចំនួនពីរនាក់។

   តាមការសារភាពពីពលករថៃទាំងនោះបានបញ្ជាក់ថា ពួកគេឆ្លងដែនចូលមកដើម្បីកម្ពុជា គឺមានបំណងទៅធ្វើការងារក្នុងកាស៊ីណូ ព្រោះបច្ចុប្បន្នតម្លៃពលកម្មឡើងថ្លៃទ្វេគុណ ហើយត្រូវបង់លុយឱ្យមេខ្យល់ដែលនាំឆ្លងដែនក្នុងម្នាក់ៗចំនួន ៦០០ បាត តែក៏ត្រូវយោធាថៃស្ទាក់ចាប់បាន។ បច្ចុប្បន្នបើទោះបីជារដ្ឋាភិបាលថៃ ចេញបម្រាមហាមឃាត់មិនអនុញ្ញាតឲ្យឆ្លងដែនចូលមកកម្ពុជាក៏ដោយ ក៏ជនជាតិថៃមួយចំនួននៅតែលបលួចឆ្លងដែន ដើម្បីមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែរ ៕ អរគុណដល់ប្រិយមិត្តដែលបានយកចិត្តទុកដាក់តាមដានតាំងពីដំបូងរហូតដល់ចប់ជូនពរដល់ប្រិយមិត្តទទួលបាននូវសុខភាពល្អបរិបូណ៌។ ដោយ: វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print