ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្ម គ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីជាកម្លាំងចូលរួមសហការជាមួយកម្លាំងកងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិរបស់យើង ដោយអង់អាចក្លាហាន និងត្រៀមវាយបកជាមួយសត្រូវ នៅពេលមានការឈ្លានពានណាមួុយ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចាត់តាំងអគ្គស្នងការរងនគរបាលជាតិមួយចំនួន ដឹកនាំកម្លាំងនគរបាលទៅប្រចាំការនៅសមរភូមិជួរមុខ ហើយការបោះមូលដ្ឋានលើកនេះអាចនឹងប្រើពេលយូរ ពីព្រោះតែមិនដឹងស្ថានការណ៍ព្រំដែន បានធូរស្រាលនៅពេលណានោះទេ។
ខាងក្រោមនេះជាសកម្មភាពរបស់កម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ដែលបានឈរជើងនៅទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ និងបានចុះល្បាតនៅក្នុងភូមិសាស្រ្តជាប់ព្រំដែនប្រទេសថៃ។
ប្រជាពលរដ្ឋសូមអរគុណកងកម្លាំងទាំងអស់ ដែលបានឃ្លាតឆ្ងាយពីផ្ទះ ពីប្រពន្ធកូន ពីគ្រួសារ ដើម្បីចូលរួមបេសកកម្មបម្រើ និងការពារទឹកដីនៅកាល:ទេស:ដ៏លំបាកនេះ។
សូមជូនពរពូៗបងៗទាំងអស់មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺ ជួបតែសំណាងល្អ និងឈ្នះអស់មាសត្រូវ ដែលចង់ឈ្លានពានទឹកដីរបស់យើង ៕
ដោយ ៖ សិលា