ភ្នំពេញ ៖ នាយប់ថ្ងៃអាទិត្យ ទី២២ ឆ្នាំ២០២៥ វេលាម៉ោង២២:៥០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Jung-Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥…។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន ៕
ដោយ ៖ សិលា