ក្មេងទំនើងដែលចូលចិត្ដបង្កភាពអាណាធិបតេយ្យក្នុងស​ង្គម​បង្ហោះម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់និងដកហូតមធ្យោ​បាយ​០១គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្ដតាមប្រសាសន៍អភិបា​លខេត្ដកំពង់ស្ពឺ​ និងបទបញ្ជាលោ​ក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំព​ង់​ស្ពឺ​  កំលាំងនគរបាល​ នៃអធិ​ការដ្ឋា​ននគរបាលស្រុកសាមគ្គីមុនី​ជ័យ​ នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦​៩ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​២​៥​បា​នសហការឃាត់មុខសញ្ញាក្មេងទំនេីងដែល​បានបង្ហោះម៉ូតូនៅចំ​ណុ​ចទីតាំង​ផ្លូវបេតុងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ០២នាក់​ ៖​ ឈ្មោះ ជីន ផុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់​រាំ​ង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរ​ រោងចក្រ​ ជាបេីកបង្ហោះនិងឈ្មោះ អាន រ​តនា ភេទប្រុស អាយុ​ ១៤​ឆ្នាំ រស់នៅ​ភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសា​មគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរ​ សិស្ស​ ជាអ្នកជិះពី​ក្រោ​យ​ ។

លោកវរសេ​នីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរ​បា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ ប្រតិបត្តិការ​សមត្ថកិច្ច​ឃាត់និងដក​ហូតបានម៉ូតូ០១គ្រឿង​ ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ 1W-968​6 125cc HONDA បច្ចុប្បន្ន​បានឱ្យកំលាំងបញ្ជូន​មកអធិការដ្ឋាន​នគរ​បា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ ដេីម្បី​បន្ដនីតិវិធី​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print