ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមប្រសាសន៍អភិបាលខេត្ដកំពង់ស្ពឺ និងបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥បានសហការឃាត់មុខសញ្ញាក្មេងទំនេីងដែលបានបង្ហោះម៉ូតូនៅចំណុចទីតាំងផ្លូវបេតុងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ០២នាក់ ៖ ឈ្មោះ ជីន ផុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរ រោងចក្រ ជាបេីកបង្ហោះនិងឈ្មោះ អាន រតនា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរ សិស្ស ជាអ្នកជិះពីក្រោយ ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ប្រតិបត្តិការសមត្ថកិច្ចឃាត់និងដកហូតបានម៉ូតូ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-9686 125cc HONDA បច្ចុប្បន្នបានឱ្យកំលាំងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបន្ដនីតិវិធី ៕