អន្តរជាតិ ៖ ព្រឹកព្រលឹមថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ កងទ័ពអ៊ីស្រាអែលបាន ចេញសេចក្តីថ្លែងការណ៍ថា បាន ស្ទង់ឃើញមីស៊ីលដែលអ៊ីរ៉ង់ បាញ់សំដៅមកលើអ៊ីស្រាអែល ហើយប្រព័ន្ធការពារកំពុងធ្វើការចាប់ស្ទាក់។សេចក្តីថ្លែងការណ៍ឱ្យដឹងថា នៅតំបន់ជាច្រើននៃអ៊ីស្រាអែលបានបន្លឺស៊ីរ៉ែន ប្រកាស អាសន្ន ប្រជាពលរដ្ឋត្រូវ បាន តម្រូវឱ្យ ភៀសខ្លួននៅកន្លែងមាន សុវត្ថិភាព។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក ថ្ងៃទី ២២ ខែមិថុនា លោក Fu Cong តំណាងចិន ប្រចាំជាអចិន្ត្រៃយ៍នៅគេហទំព័រ «CCFR China state-controlled media » អង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ បើកចំហបន្ទាន់នៃក្រុមប្រឹក្សា សន្តិសុខ ដោយបានថ្កោលទោស យ៉ាងខ្លាំងចំពោះ អាមេរិកដែលបាន វាយប្រហារ អ៊ីរ៉ង និង វាយប្រហារទៅលើសំណង់នុយក្លេអ៊ែរដែល ទទួលបាន ការ ធានានិងឃ្លាំមើលពីអង្គការថាមពល បរមាណូអន្តរជាតិ។
លោក Fu Cong បានលើកឡើងថា ភាគីអាមេរិក ធ្វើការវាយប្រហារ ទៅលើ សំណង់នុយក្លេអ៊ែរ ៣ កន្លែង ក្នុងប្រទេ សអ៊ីរ៉ង់ដែល ស្ថិតនៅតំបន់ Fordo, Natanz និង Isfahan ទង្វើនេះបានបំពានយ៉ាងធ្ងន់ធ្ងរនឹង កម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បាន រំលោភបំពានលើអធិបតេយ្យភាព សន្តិសុខ និង បូរណភាពទឹកដីរបស់អ៊ីរ៉ង់ ដែលបាន បង្កើនភាពតានតឹងនៃស្ថានការណ៍មជ្ឈិមបូព៌ា និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ សហគមន៍អន្តរជាតិបាំបាច់ ត្រូវ តែ ប្រកាន់ខ្ជាប់សច្ចភាព ធ្វើ កិច្ចខិតខំប្រឹង ប្រែង ដើម្បីជំរុញការ បន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ និងស្តារ សន្តិភាពនិងស្ថិរភាពឡើងវិញ៕
ដោយ ៖ សិលា