លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងនឹងមិនចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ

ចែករំលែក៖

អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ តាម ដំណឹងនៃការិយាល័យកងអង្គរក្ស កូរ៉េខាងត្បូងបានឱ្យដឹងថា លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង នឹង មិនចូលរួម កិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែល នឹងបើកធ្វើ នៅក្រុង ឡាអេប្រទេសហូឡង់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមិថុនាខាងមុខនោះទេ ។

គេហទំព័រ «CCFR China state-controlled media » ការិយាល័យកងអង្គរក្ស កូរ៉េខាងត្បូងបានឱ្យដឹងទៀតថា រដ្ឋាភិបាល បានសិក្សា និងពិភាក្សា អំពី ករណីដែល លោកប្រធានាធិបតី Lee Jae-myung ចូលរួម កិច្ចប្រជុំកំពូ លនៃអង្គការណាតូលើកនេះ ។ បន្ទាប់ពីគិតពិចារណាដោយចម្រុះពីបញ្ហា ពិភាក្សា មួយ ចំនួន ដែល ត្រូវ ការ ដោះស្រាយ ជាបន្ទាន់ ព្រមទាំង ស្ថានការណ៍មជ្ឈិមបូព៌ា និងកត្តាមិនប្រាកដប្រជាផ្សេងទៀត ជា ចុងក្រោយ លោក Lee Jae-myung បាន សម្រេចចិត្ត ថា មិនចូលរួម កិច្ច ប្រជុំលើកនេះ ទេ។ កូរ៉េខាងត្បូង បានពិភាក្សាជាមួយ ណាតូ ថា នឹង ចាត់បញ្ចូនមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជាតំណាងលោក Lee Jae- myung ទៅចូលរួម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print