សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកម្ពុជាធ្លាប់ឆ្លងកាត់អ្វីខ្លះ ទំរាំមានសុខសន្តិភាពដូចសព្វថ្ងៃនេះ?

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បរទេសចង់ឈ្លានពានកម្ពុជាថា កុំមើលងាយ និងកុំមើលស្រាលកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសឱ្យមានស្ថេរភាពសង្គម និងសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹលថា ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់បទពិសោធន៍កាលពីឆ្នាំ១៩៨០ ដែលត្រូវគេហ៊ុព័ទ្ធជុំទិស ធ្វើឱ្យកម្ពុជានៅសល់តែច្រកតិចតួចប៉ុណ្ណោះទេ តែកម្ពុជានៅអាចរស់បាន ហើយអាចទប់ជាមួយការវិលត្រឡប់នៃរបបខ្មែរក្រហម រហូតមកដល់ម៉ោងនេះហើយ គឺនៅរក្សាបានសុខសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កុំគិតថាខ្មែរដូច ២០ឆ្នាំមុន។ ប្រជាជនខ្មែរជឿទុកចិត្ត ជឿជាក់ ហើយក៏ព្រមទទួលស្គាល់ថាអ្វីដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍ ទោះបីជាមានការរិះគន់វាយប្រហារពីមជ្ឈដ្ឋាន និងអ្នកនយោបាយមួយចំនួនចោទថា ខ្ចីអ្នកនេះ ខ្ចីអ្នកនោះ មកវិនិយោគក៏ដោយ តែផលជាក់ស្តែងបានឃើញហើយ គឺបង្កើននូវសមត្ថភាពរបស់កម្ពុជា ក្នុងការម្ចាស់ការ ឯករាជ្យភាពរបស់យើង ក្នុងការធានានូវតម្រូវការរបស់ប្រជាជនយើង នៅលើគ្រប់វិស័យទាំងអស់។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់យើង ដែលបានខិតខំកសាងប្រទេសរយ:ពេល ៤០ឆ្នាំមកហើយ គឺគាត់បានកសាងមូលដ្ឋានគ្រឹះច្រើនណាស់ សម្រាប់ទុកឱ្យយើងត្រូវបន្តថែរក្សា ហើយពង្រីកសមត្ថភាពនេះឱ្យកាន់តែខ្លាំងក្លា ដើម្បីសម្រេចបាននូវការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ទុកដល់អ្នកជំនាន់ក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ កម្ពុជាមានសមត្ថភាព គ្រប់គ្រាន់ក្នុងការការពារមុខមាត់ជាតិ និងអធិបតេយ្យភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់ គ្រាន់ ក្នុងការការពារមុខមាត់ ជាតិ និងការពារដែនអធិតេយ្យភាព និងបូរណភាពទឹកដី។ ការអះអាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល គឺឆ្លើយតបនឹងការបន្តគំរាម តាម បណ្តាញ សង្គម ក្នុងប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្ហាញសព្វាវុធរបស់ យោធាថៃ ក្នុងចេតនា កម្លាកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print