ស្ថានទូតចិនប្រចាំប្រទេសអ៊ីរ៉ង់បង្ហាញថា ពលរដ្ឋចិនភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់បានជម្លៀសចេញដោយសុវត្ថិភាព

ចែករំលែក៖

អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ អ្នកយកព័ត៌មានចិនបានទទួលដំណឹងពីស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់កាលពីថ្ងៃទី២២ខែមិថុនាថា ចាប់តាំងពីការផ្ទុះការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់មក ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់បានទាក់ទងយ៉ាងញឹកញាប់និងសហការយ៉ាងពេញទំហឹងជាមួយក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំនៅប្រទេសជិតខាងអ៊ីរ៉ង់ដូចជាប្រទេសតួកគី អាមេនី អាស៊ែបៃហ្សង់ តួកមេនីស្ថាន និងអ៊ីរ៉ាក់ជាដើម ដើម្បីជួយពលរដ្ឋចិនឱ្យជម្លៀសចេញដោយទាន់ពេលវេលា។ គិតត្រឹមថ្ងៃទី ២១ខែមិថុនា ពលរដ្ឋចិនភាគច្រើននៅអ៊ីរ៉ង់បានជម្លៀសចេញដោយសុវត្ថិភាព៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print