សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តចំពោះចលនាគាំទ្រផលិតផលខ្មែរយើង

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចមានការរីក រាយដែលបានឃើញមានការគាំទ្រចំពោះចលនាគាំទ្រផលិតផលខ្មែរយើង ស្របពេលដែលកម្ពុជា បានបិទការ នាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ អ្នកដាំបន្លែ ផ្លែឈើ និងអ្នកផលិតក្នុងស្រុក កុំឆ្លៀតឱកាសដំឡើងថ្លៃឱ្យសោះក្នុងឱកាសនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្ហាញការគាំទ្រចំពោះផលិតផលខ្មែរយើង គឺជាស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ដោយយើងត្រូវធ្វើពិពិធកម្មទីផ្សារក្នុងស្រុក ដោយមិនចាំបាច់ពឹងដង្ហើមគេដក។
ឆ្លើយតបទៅនឹងការគម្រោមកំហែងរបស់ថៃ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចមកលើកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ ប៉ុន្តែ វិធានការដែលកម្ពុជា បានដាក់ចេញក្នុងការឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។
វិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុងមិនឲ្យនាំចូលពីប្រទេសថៃឡើយ ក្រោយស្ថានភាពនៃការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន ពិសេសការប្រមាថម្ដងហើយម្ដងទៀតពីក្រុមយោធាថៃ ដែលតែងសម្រេចចិត្តដោយឯកតោភាគី។
បន្ទាប់ពីការផ្ដាច់ទំនិញមួយចំនួនមិនឲ្យថៃនាំចូលកម្ពុជាហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះទេ ពោលបើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print