ទាហានថៃ បានចេញបញ្ជាឲ្យរឹតបន្តឹងការចេញចូលតាមព្រំដែនបន្ថែមទៀតជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ទាហានថៃ បានចេញបញ្ជាឲ្យរឹតបន្តឹងការចេញចូលតាមព្រំដែនបន្ថែមទៀតជាមួយកម្ពុជា រួមមាន៖

*ម៉ូតូដែលមានស្លាកលេខកម្ពុជា
*ម៉ូតូកែច្នៃគ្រប់ប្រភេទ
*រ៉ឺម៉កកែច្នៃមានរទេះរុញ (មាន កង់២ គ្រាប់ឡើងទៅ)

ទាហានថៃ មិនឱ្យឆ្លងដែនចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិសំខាន់ៗ និងច្រកទ្វារតំបន់នានារួមមាន៖

* ច្រកទ្វារអន្តរជាតិបានខៅឌិនក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខច្រកភ្នំដី ខេត្តបាត់ដំបង
* ច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងច្រកទា្វរអន្តរជាតិប៉ោយប៉ែត
* ច្រកទ្វារស្ពានមិត្តភាពថៃ-កម្ពុជា (ស្ពានស្ទឹងបត់-បានណុងអៀន)
* ច្រកទ្វារតំបន់បានតាប្រៈយ៉ា ស្រុកតាប្រៈយ៉ា ខេត្តស្រះកែវ ទល់នឹងច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* ច្រកទ្វារតំបន់បានណងព្រឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការហាមឃាត់នេះមានប្រសិទ្ធភាពចាប់ពីម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការផ្លាស់ប្តូរ ដោយមានគោលបំណងរក្សាសន្តិសុខព្រំដែន។
យើងរង់ចាំការឆ្លើយតបរប ស់ថ្នាក់ដឹកនាំសិន ចំពោះវិធានការថ្មីរប ស់ទាហានថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print