រដ្ឋបាលរាជធានីភ្នំពេញ ៖ ផ្លូវថ្មើជើងWalk Street យប់ថ្ងៃអាទិត្យទី២២មិថុនានេះ ក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកមកដើរកំសាន្តនៅផ្លូវថ្មើជើងWalk Street) នាយប់ថ្ងៃអាទិត្យទី២២មិថុនានេះ ក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ។
រាត្រីថ្ងៃអាទិត្យទី២២មិថុនា ឆ្នាំ២០២៥ រលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបានអញ្ជើញដើរថ្មើរជើងកំសាន្ដសប្បាយរីករាយទឹកមុខញញឹមរាក់ទាក់ថតរូបស៊ែលហ្វីជាមួយបងប្អូនដែលមកដើរកំសាន្តតាមផ្លូវថ្មើជើង(Walk Street)នេះទៀតផងហើយក៏ឆ្លៀតពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់របៀបរាយសាធារណៈបញ្ហាអនា ម័យ បរិស្ថាននៅផ្លូវថ្មើរជើងនេះផង ធ្វើយ៉ាងណាបរិស្ថានស្អាតនិងមានសោភណ្ឌភាពល្អគ្រប់ពេលវេលាផងដែរ។
ពិតណាស់សប្តាហ៍នេះ នៅរាត្រី ថ្ងៃអាទិត្យទី២២ មិថុនា២០២៥ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិនិងអន្តរជាតិមកដើរលេងកំសាន្តផងទស្សនាសិល្បៈផងដើរទិញរបស់របផងហើយហូបអាហារទៅតាមតូប. ស្តង់នៅតាមផ្លូវថ្មើជើង (Walk Street)កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេ ធ្វើឱ្យផ្លូវថ្មើជើងដែលបានបង្កើតឱ្យមានជាលើកដំបូងនៅរាជធានីភ្នំពេញនេះបានក្លាយជាសមុទ្រមនុស្សក៏ថាបាន ។
នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា«ថ្ងៃនេះ បងប្អូនអញ្ជើញមកគាំទ្រWalk Street កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេយើងអាចប្រសិទ្ធនាមថា រាត្រីសមុទ្រមនុស្សក៏ថាបាន ។ សូមជូនពរបងប្អូនសុខភាពល្អ អញ្ជើញដើរលេងកំសាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។
ផ្លូវថ្មើរជើង (Walk Street) ដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញ ជាការផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិរាជធានីភ្នំពេញ ក្រោមចក្ខុវិស័យ ប្រកប ដោយភាពឈ្លាសវៃប៉ីនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិនាចុងសប្តាហ៏។
សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើងWalk Streetក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នបានជិត៦ខែនេះពិតជាទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print