អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ២២ ខែមិថុនា ក្រសួងការបរទេស អាមេរិក បានចេញសេចក្តីព្រមាន អំពីសន្តិសុខសកលដោយស្នើឱ្យពលរដ្ឋ អាមេរិកនៅបរទេស បង្កើនការប្រុងប្រយ័ត្ន។
គេហទំព័រ «CCFR China state-controlled media » ក្រសួងការបរទេស អាមេរិក បានឱ្យដឹងថា ការប៉ះទង្គិច រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បាន បណ្តាលឱ្យវិស័យទេសចរណ៍ត្រូវកាត់ផ្តាច់ អាកាសនៅ តំបន់មជ្ឈិមបូព៌ាត្រូវបិទតាមពេលកំណត់។ ដោយសារ តែស្ថិតមាន ហានិភ័យដែលកើតមាន សកម្មភាព បាតុកម្ម ដែល សំដៅចំពោះ ពលរដ្ឋ អាមេរិក និង ផលប្រយោជន៍របស់អាមេរិកនៅក្រៅប្រទេស ដូចនេះក្រសួងការបរទេ សអាមេរិក បាន ស្នើ ឱ្យពលរដ្ឋ អាមេរិកនៅបរទេស បង្កើនការប្រុងប្រយ័ត្ន។ បើមាន ផែនការ ធ្វើ ទេសចរណ៍ គួរយកចិត្តទុកដាក់ចំពោះ សំណើស្តីពីការធ្វើ ទេសចរណ៍ ព័ត៌មានជាតិ និង សេចក្តីប្រកាសអាសន្ន ខាងសន្តិសុខ ថ្មីបំផុត ដែល ចេញផ្សាយដោយក្រសួងការបរទេស អាមេរិក៕
ដោយ ៖ សិលា