ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក៖ ប្រទេសជាច្រើនប្រតិកម្ម អ៊ីស្រាអែលហៅអ៊ីរ៉ង់ថាជាការគំរាមកំហែងដល់ពិភពលោក

ចែករំលែក៖

ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតា។ អ៊ីរ៉ង់អះអាងថា គោលដៅនៅឆ្ងាយពីតំបន់លំនៅឋាន និងទីក្រុងក្នុងប្រទេសកាតា។

នៅព្រឹកព្រលឹមថ្ងៃទី 24 ខែមិថុនា (ម៉ោងនៅកម្ពុជា)អ៊ីរ៉ង់បានប្រកាសចាប់ផ្តើមយុទ្ធនាការឆ្លើយតប ដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។
យោងតាម AFP យោធាអ៊ីស្រាអែលបាននិយាយថាការវាយប្រហារសងសឹករបស់អ៊ីរ៉ង់បង្ហាញថាអ៊ីរ៉ង់គឺជាការគំរាមកំហែង “ចំពោះពិភពលោកទាំងមូល” ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Effie Defrin បាននិយាយថា “ខ្ញុំចង់បញ្ជាក់ថា នេះគឺជាភស្តុតាងច្បាស់លាស់នៃអរិភាព និងអំពើហិង្សា ដែលបង្ហាញថា អ៊ីរ៉ង់ គឺជាការគំរាមកំហែងមិនត្រឹមតែចំពោះអ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងចំពោះមជ្ឈិមបូព៌ាទាំងមូល រួមទាំងប្រទេសជិតខាង និងពិភពលោកទាំងមូលផងដែរ”។
យោងតាមសារព័ត៌មាន Al Jazeera ក្រសួងការបរទេសអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ជាមួយនឹង “ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងដ៏គ្រោះថ្នាក់ និងកំពុងកើនឡើងនៅក្នុងតំបន់” បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាមេរិកមួយក្នុងប្រទេសកាតា។

ក្រសួងបានសង្កត់ធ្ងន់ថា “ការវិវឌ្ឍន៍នេះគឺជាអ្វីដែលអ៊ីរ៉ាក់បានព្រមានជាយូរមកហើយដោយសារតែហានិភ័យធ្ងន់ធ្ងរដែលវាបង្កឱ្យសន្តិសុខនិងស្ថិរភាពនៃតំបន់ទាំងមូល” ។
អ៊ីរ៉ាក់ក៏បានព្រមានថា ការកើនឡើងនេះ “ជាចំណុចរបត់ដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមកក្នុងជម្លោះ” ដែលបង្កើនការព្រួយបារម្ភអំពីលទ្ធភាពនៃ “ការពង្រីកការប្រឈមមុខដាក់គ្នា”។
ទន្ទឹមនឹងនេះ សហភាពអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារនេះ ដោយប្រកាសថា វាជាការរំលោភបំពានលើអធិបតេយ្យភាព និងដែនអាកាសរបស់ប្រទេសកាតា និងជាទង្វើដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងការបរទេស UAE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” UAE បញ្ជាក់ពីការប្រឆាំងរបស់ខ្លួនចំពោះការវាយប្រហារណាមួយដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសកាតា ហើយធ្វើឱ្យខូចដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់” ។
យោងតាម CNN អេហ្ស៊ីបបានហៅការវាយប្រហារនេះថា “ជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសកាតា ការគំរាមកំហែងដល់បូរណភាពទឹកដីរបស់ខ្លួន ការរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”។ វាបានអំពាវនាវឱ្យមានការបន្ថយភាពតានតឹង និងបទឈប់បាញ់ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងតំបន់។
ដោយឡែកក្រុមអ្នកគាំទ្រអ៊ីរ៉ង់ បានលើកឡើងថា ចុះអ៊ីរ៉ង់ ដែលរងការវាយប្រហារពីអីស្រាអែល និងអាមេរិកនោះ មិនរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិឬ? ហេតុអ្វីមិនថ្កោលទោសអាមេរិក និងអ៊ីស្រាអែល វាយប្រហារគេខ្ទិចខ្ទីអស់ហើយ មិនអោយគេតដៃទៀត ចំពោះអីរ៉ង់មិនអោយគេធ្វើតាមចិត្តនោះឡើយ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print