នាយកប្រតិបត្តិក្រុមហ៊ុន Zoom លោក Eric Yuan ដែលជាមហាសេដ្ឋីជនជាតិអាមេរិកដើមកំណើតចិនដែលមានជាងគេបំផុតមួយរូប ជឿជាក់ថា ព្រំដែនរវាងការងារ និងជីវិតផ្ទាល់ខ្លួនបានរលាយបាត់ទៅហើយសម្រាប់អ្នកជោគជ័យ ប៉ុន្តែលោកទទូចថាគ្រួសារត្រូវយកអាទិភាពនៅពេលមានជម្លោះកើតឡើង។
Yuan បាននិយាយនៅក្នុងវគ្គថ្មីនៃកម្មវិធី Grit podcast ដែលត្រូវបានដកស្រង់ដោយ Fortune ថាពុំមានវិធីណាអាចបែងចែកតុល្យភាពរវាងការងារនិងរឿងជីវិតគ្រួសារឡើយតែនៅពេលណាដែលមានជម្លោះគ្រួសារគឺសំខាន់ខ្លាំងណាស់។
លោក Yuan វ័យ 55 ឆ្នាំដែលមានកូនបីនាក់បានទទួលស្គាល់ថាកម្មវិធីZoomដែលគាត់បានសាងសង់បានជួយកែប្រែកន្លែងធ្វើការទំនើបដោយបើកដំណើរការការងារពីចម្ងាយពីគ្រប់ទីកន្លែង។ ប៉ុន្តែលោកបាននិយាយថាភាពងាយស្រួលនោះបានមកដោយការលះបង់ពេលវេលាកំលាំងកាយចិត្តយ៉ាងខ្លាំង។
គាត់បានសារភាពថាគាត់មិនមានអ្វីដែលជាចំណង់ចំណូលចិត្តទេ ដោយលះបង់ពេលវេលាទាំងអស់របស់គាត់ដើម្បី “គ្រួសារ និងZoom” តែប៉ុណ្ណោះ។ គាត់បាននិយាយថា ព្រំដែនមិនច្បាស់លាស់រវាងការងារ និងជីវិតផ្ទាល់ខ្លួន ឥឡូវនេះបានក្លាយជាការពិតសម្រាប់មនុស្សជាច្រើន។
Yuan ដែលកើតក្នុងប្រទេសចិនបានដាក់ពាក្យសុំទិដ្ឋាការអាមេរិករបស់គាត់ត្រូវបានច្រានចោលចំនួន 8 ដង មុនពេលមកដល់ Silicon Valley ក្នុងឆ្នាំ 1997 ។ គាត់បានបង្កើត Zoom ក្នុងឆ្នាំ 2011 ហើយក្រុមហ៊ុននេះបានចេញជាសាធារណៈនៅឆ្នាំ 2019 ជាមួយនឹងតម្លៃដំបូង 9.2 ពាន់លានដុល្លារ។
មូលដ្ឋានអ្នកប្រើប្រាស់របស់ Zoom បានកើនឡើងពី 10 លានទៅ 350 លាននាក់ក្នុងកំឡុងពេលដែលជំងឺរាតត្បាត Covid ហើយនៅចុងឆ្នាំ 2020 មូលធននីយកម្មទីផ្សារបានឡើងដល់ 160 ពាន់លានដុល្លារ។ ប៉ុន្តែជាមួយនឹងក្រុមហ៊ុនជាច្រើនឥឡូវនេះជំរុញឱ្យមានការវិលត្រឡប់មកកាន់ការិយាល័យវិញ មូលធនទីផ្សាររបស់ក្រុមហ៊ុន Zoom បានធ្លាក់ចុះមកនៅត្រឹមប្រហែល 20 ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិសុទ្ធរបស់ Yuan បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន $4.6 ពាន់លានដុល្លារ ដែលដាក់គាត់ក្នុងចំណោមជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ីក្នុងឧស្សាហកម្មបច្ចេកវិទ្យា។