បេសកកម្ម​ផ្ទៀងផ្ទាត់​និយាមកា​និងបោះបង្គោលព្រំដីតាម​បណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ​បញ្ចប់ដោយជោគជ័យ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម អគ្គនាយកដ្ឋាន​​ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងឧស្សាហកម្ម​និងដឹកជញ្ជូន​បានបង្ហាញថា បញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងលោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសក្នុងការបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រុមការងារជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងតំណាងអាជ្ញាធរខេត្តតាកែវដែលពាក់ព័ន្ធ។

សូមគោរពបញ្ជាក់ជូនថា ការងារចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានជោគជ័យទាំងស្រុង។

...

បន្ទាប់ពីនេះ ក្រុមការងារបច្ចេកទេសនឹងយកទិន្នន័យទទួលបានដើម្បីរៀបចំផែនទីលម្អិតសម្រាប់ព្រែកជីកហ្វូណនតេជោ។ ក្រុមការងារនឹងរៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបជាបន្ត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print