អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនាំយកអំណោយចែកជូនប្រជាពលរដ្ឋ៥៥គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ៥៥គ្រួសារ រស់នៅក្នុងសង្កាតក្បាលកោះ ត្រូវបានក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌនាំយកអំណោយទៅចែកជូនដល់លំនៅដ្ឋានកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោក អ៊ាង ស៉ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោករស់ សុភ័ក្រ អភិបាលរងខណ្ឌ និងលោក ថេន សុថុល អភិបាលរងខណ្ឌ ដែលទើបនិងផ្ទេរភារៈកិច្ចពីខណ្ឌពោធិ៍សែនជ័យ មកជាអភិបាលរងខណ្ឌច្បារអំពៅ ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា អំណោយដែលត្រូវចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់មាន ភួយ១ មុង១ សារុង១ ក្រមា១ រួមនឹងថវិកា ៣ម៉ឺនរៀល ។

ក្នុងឱកាសនោះលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៍ពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋថា ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមានដោយផ្ទាល់ក្តី ប៉ុន្តែទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាតែងឋិតនៅក្បែរបងប្អូនជានិច្ច ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារ៉ៃ និងជាពិសេសពលរដ្ឋផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា ។

ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន បានជម្រុញឲ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែង អនុវត្តការងារដោយណែនាំប្រជាពលរដ្ឋ ដែលមិនទាន់ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យរួសរាន់ទៅធ្វើអត្តសញ្ញាណឲ្យទាន់ពេលវេលា ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ចុះឈ្មោះឆ្នោត និងបោះឆ្នោត ឆ្នាំ២០១៧ខាងមុខ ៕

sondoss (7) sondoss (9) sondoss (4) sondoss (8) sondoss (1) sondoss (6) sondoss (5) sondoss (3)

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print