រថយន្ត២គ្រឿងសាកកម្លាំងគ្នារងការខូចខាតទាំងសងខាង នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្យ៣នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋានជាងដា ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបររថយន្ត ម៉ាកតូយូតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២F-៨១៦១ បើកពីកើតទៅលិចដែលមានឈ្មោះ កាន់ សំភ័ស្ភ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(រងរបួសធ្ងន់) អ្នកបើកបររថយន្តម៉ាកតូយូតាមួយបាំងកន្លះ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរពីកើតទៅលិច មានឈ្មោះ ថាន់ អូភី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិឡាវ រស់នៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី(របួសធ្ងន់ )អ្នករួមដំណើរឈ្មោះ ថាន ចយណយ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ(របួសធ្ងន់)។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត២គ្រឿងនេះបើកបរបញ្ច្រស់ទិសគ្នាមកដល់ចំណុចកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២នោះខូចខាតខាងមុខទាំងសងខាង ចំណែកមនុស្សទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាយល័យនគរបាលចរាចរណ៍ខេត្តរងចាំធ្វើការដោះស្រាយជាក្រោយ៕

vth (1) vth (2) vth (4) vth (3) vth (5)

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print