មុនលេបថ្នាំសម្លាប់ខ្លួន នារីម្នាក់ទូរស័ព្ទទៅវិទ្យុABC ផ្តាំផ្ញើប្ដីជាសំណេរចុងក្រោយ តែត្រូវសមត្ថកិច្ចសង្គ្រោះទាន់

ចែករំលែក៖

ខេត្តកណ្តាល៖ នារីវ័ក្មេងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយលេបថ្នាំ ប៉ុន្តែនាងបានព្យាយាមទូរស័ព្ទទៅកាន់វិទ្យុABC ដើម្បីជាការផ្តាំផ្ញើប្ដីរបស់នាងជាចុងក្រោយ ប៉ុន្តែការលេបថ្នាំសម្លាប់ខ្លួននេះក៏ត្រូវបានសមត្ថកិច្ចសហការជាមួយក្រុមការងារវិទ្យុអន្តរាគមន៍រកទីតាំងឃើញសង្គ្រោះទាន់ពេលវេលា។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងសទី២៩ ខែសីហា ឆ្នាំ២០១៦ នារីឈ្មោះចាន់ អាយុប្រហែល៣០ឆ្នាំ បានទូរស័ព្ទទៅកាន់វិទ្យុABC ដើម្បីជាការផ្តាំផ្ញើទៅកាន់ប្ដីរបស់គាត់ថា បែកគ្នារហូត ប៉ុន្តែពេលកំពុងទូរស័ព្ទក្រុមការងារវិទ្យុបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល និងខាងក្រុមហ៊ុនSmart ដើម្បីស្វែងរកទីតាំងស្ត្រីរូបនេះកំពុងនិយាយទូរស័ព្ទហើយលេបថ្នាំនោះ។ លុះដល់វេលាម៉ោង១០និង១០នាទីព្រឹក សមត្ថកិច្ចក៏បានរកឃើញតាមរយៈបង្គោលទូរស័ព្ទនាងកំពុងនៅក្នុងបន្ទប់ជួលមួយកន្លែង នៅចំណុចស្រុកអង្គស្នួល សមត្ថកិច្ចក៏បានចូលទៅដល់កន្លែងនោះផ្ទាល់ និងទម្លូសទ្វារចូលក៏ឃើញនាងលេបថ្នាំអស់ចំនួន៤០គ្រាប់បាត់ទៅហើយ។ ភ្លាមៗនោះសមត្ថកិច្ច និងក្រុមការងារក៏បានជួយអន្តរាគមន៍សង្គ្រោះដឹកយកមកកាន់មន្ទីរពេទ្យបង្អែកបែកចាន់ជួយបានទាន់ពេលវេលា។

សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះអាចមានបញ្ហាវិបត្តិផ្លូវចិត្ត ទើបឈានដល់ការប៉ុនប៉ងសម្លាប់ខ្លួនទាំងនៅវ័យក្មេងបែបនេះ៕

leb (4) leb (1) leb (3) leb (6) leb (5)leb (2)

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print