ចោរគាស់ផ្ទះតាមដំបូល លួចទ្រព្យសម្បត្តិនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ចែករំលែក៖

ខេត្តកណ្ដាល÷បុរសម្នាក់ជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ផ្ទះតាមដំបូល។ ហេតុការណ៍លួចនេះកើតឡើងកាលពីវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី២២ មិថុនា ២០២៥ នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រោមស្ពានវត្តព្រែកសំរោង សង្កាត់តាខ្មៅ។ ជននេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ២ដង រួចមកហើយ។

ជនរងគ្រោះមាន ២នាក់៖ ឈ្មោះ ស៊ុយ សែនសករាជ ភេទស្រី អាយុ ៤៥ឆ្នាំមុខរបរបើកវីង បាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន និង ឈ្មោះ ឆាក់ កក្កដា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរគ្រូពេទ្យ,បានបាត់បង់កាបូបស្ពាយ ៣, ប្រាក់ ៦០០ដុល្លារ, ចិញ្ចៀនពេជ្រ ១វង់, នាឡិកា ៤គ្រឿង, ម៉ាស៊ីនថត ១គ្រឿង, កង្ហា ១គ្រឿង, ម៉ូទ័រស្វាន ១គ្រឿង, អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន។

លោកអធិការបន្តថា តាមរយៈកាមេរ៉ាសុវត្ថិភាព ជន សង្ស័យបានឡើងតាមដើមឈើមុខផ្ទះ រួចដើរឡើងលើដំបូល គាស់ដំបូលផ្ទះជនរងគ្រោះទាំងពីរចូលលួចយកសម្ភារៈ។ កម្លាំងនគរបាលក្រុងតាខ្មៅបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ មិថុនា ២០២៥។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះជនរងគ្រោះទាំងពីរពិតមែន។ ឯកសារផ្សេងៗ ខ្លួនបានបោះចោលក្នុងទឹកទន្លេអស់ហើយ រីឯសម្ភារៈមួយចំនួនទៀត ខ្លួនបានចែកឲ្យមិត្តភក្តិយកទៅលក់យកលុយចាយអស់ ហើយ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន នាឡិកាម៉ាក Seiko ២គ្រឿង និងចិញ្ចៀនដាំត្បូងពណ៌លឿង ១វង់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print