អ្នកនាំពាក្យ​វិមានក្រឹមឡាំង៖ NATO ប្រឹងប្រឌិតរឿង «ការគំរាមកំហែងពីរុស្ស៊ី» ដើម្បីដំឡើងថវិកាការពារជាតិ

ចែករំលែក៖

ទីក្រុង​មូស្គូ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥​ បាននិយាយថា​៖​ លោក Dmitry Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារថា អង្គការណាតូ (NATO) កំពុងស្ថិតនៅលើផ្លូវនៃយោធូបនីយកម្មយ៉ាងខ្លាំងក្លា និងកំពុងព្យាយាមបង្ហាញរុស្ស៊ីថាជា «បិសាច» ដើម្បីធ្វើជាហេតុផលដំឡើងថវិកាការពារជាតិរបស់បណ្ដាប្រទេសសមាជិក។ ការអត្ថាធិប្បាយនេះ ធ្វើឡើងខណៈដែលមេដឹកនាំណាតូកំពុងចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅប្រទេសហូឡង់។

អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងបញ្ជាក់ថា ការដែលមេដឹកនាំណាតូនិយាយថា រុស្ស៊ីអាចនឹងវាយប្រហារប្រទេសសមាជិកណាតូក្នុងពេលប៉ុន្មានឆ្នាំខាងមុខ គឺជាការប្រឌិតរឿងឡើង។ លោកបានបញ្ជាក់ថា រុស្ស៊ីគ្មានផែនការវាយប្រហារណាតូទេ ហើយការព្យាយាមធានាដល់សម្ព័ន្ធភាពនេះ គឺជា «កិច្ចខិតខំប្រឹងប្រែងដែលខ្ជះខ្ជាយ» ព្រោះណាតូបានប្តេជ្ញាចិត្តរួចហើយក្នុងការធ្វើឲ្យរុស្ស៊ីមើលទៅអាក្រក់។

លោក Peskov បានថ្លែងថា៖ «ដើម្បីជំរុញឲ្យសមាជិកចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ វាចាំបាច់សម្រាប់ណាតូក្នុងការបង្កើតការគំរាមកំហែងពីបិសាចមួយ… តាមទស្សនៈរបស់មន្ត្រីណាតូទាំងនេះ ប្រទេសរបស់យើងគឺសមបំផុតសម្រាប់តួនាទីជាបិសាចនោះ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលណាតូនៅសប្តាហ៍នេះ មានគោលបំណងបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងរុស្ស៊ី និងប្តេជ្ញាចិត្តពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធការពាររបស់ខ្លួន ទោះបីជាមានការខ្វែងគំនិតគ្នាខ្លះៗលើកាលវិភាគនៃការចំណាយក៏ដោយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print