ចិនជោគជ័យផលិត«ដ្រូនមូស»អាចឈ្លបយកការណ៍ពិសេស

ចែករំលែក៖

ប្រទេសចិន៖ ប្រទេសចិនបានសម្រេចជោគជ័យជាថ្មីមិនធ្លាប់ក្នុងការផលិតយន្តហោះដ្រូនដែលមានមាឌទំហំប៉ុនមូសត្រូវបានរចនាឡើងសម្រាប់បេសកកម្មចារកម្មរបស់ចិនមន្ទីរពិសោធន៍រ៉ូបូតយោធាចិនបានបង្ហាញពីមនុស្សយន្តហោះបែបជីវសាស្ត្រដ៏តូច យន្តហោះគ្មានមនុស្សបើកដ៏តូចនេះ ត្រូវបានដាក់បញ្ចូលគ្នាដោយក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសចិន មានលក្ខណៈស្រដៀងទៅនឹងខ្សែភាពយន្តចារកម្មរបស់ចិន។ ក្រុមអ្នកជំនាញផលិតដ្រូននេះដែលមូលដ្ឋាននៅក្នុងខេត្តហ៊ូណាន ប្រទេសចិន បានចែករំលែកយន្តហោះដ្រូនថ្មីមួយដែលពួកគេបានបង្កើត ដែលមានទំហំតូចល្មមនឹងម្រាមដៃដែលមានសមត្ថភាពយកការពិសេស និងពិបាកក្នុងការតាមដាន។

ក្នុងវីដេអូដដែលគេឃើញការរចនាយន្តហោះដ្រូនមូសនេះគឺស្រដៀងជាមួយមូសមានមាឌល្អិតតូចដែលមើលស្ទើតែមិនឃើញឡើយ ក្រោយការបង្ហាញវត្តមានដ្រូនចម្លែកមិនធ្លាប់មាននេះគេនៅមិនច្បាស់ទេថាតើ Hardware មួយណានៅលើយន្តហោះដ្រូនដ៏តូចមួយនេះដែលអ្នកជំនាញចិនបានដាក់ និងទិន្នន័យប្រភេទណាដែលវាអាចប្រមូលបាន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានបង្ហាញវត្តមានយន្តហោះដ្រូនមូសបង្ហាញឡើងដោយក្រុមផលិតចិនម្នាក់ដែលមានឈ្មោះថា Liang Hexiang ដ្រូនខ្នាតតូចនេះត្រូវបានរចនាឡើងជាពិសេសដើម្បីជួយក្នុងការឈ្លបយកការណ៍ព័ត៌មាន ហើយនិងក្លាយជាយន្តហោះស៊ើបការណ៍ពិសេសរបស់យោធា។ វីដេអូដែលចែករំលែកនៃភាពជោគជ័យនៃការផលិតដ្រូនមូសនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print