ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំរអាង ឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ពីស្ថានភាពការសម្របសម្រួលទីផ្សារល្ពៅជូនកសិករ ដោយបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ មន្ត្រីរដ្ឋបាលស្រុកសង្គមថ្មី និងមន្រ្តីកសិកម្មឃុំស្ដៅ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ឃុំរវៀង ឃុំរីករាយ ស្រុករវៀង ឃុំភ្នំត្បែងពីរ និងឃុំថ្មី ស្រុកគូលែន បានចុះជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករ នៅក្នុងឃុំរអាង និងឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅក្នុងការងារនេះ មន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅជូនកសិករ បានចំនួនសរុប ៣៤៣តោន គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះ៖
– បានសម្របសម្រួលលក់ជូនក្រុមហ៊ុន ជីសរីរាង្គចំនួន ៦៨តោន
– បានសម្របសម្រួលលក់ជូនផ្សារជីបម៉ុង បានចំនួន ៩០តោន
– បានសម្របសម្រួលលក់ជូន ផ្សារអ៊ីនអនបានចំនួន ៤៦តោន
– បានសម្របសម្រួលលក់ជូនផ្សារ Big C បានចំនួន ២តោន
– បានសម្របសម្រួលលក់ជូនលោកគណៈអភិបាលនៃគណៈអភិបាល ស្រុកឆែបជូនទាហានកងពលលេខ៣ ចំនួន ១២តោន
– បានសម្របសម្រួលលក់ជូនផ្សារម៉ាក្រូ បានចំនួន ៣៣តោន
– បានសម្របសម្រួលលក់ជូនក្រុមហ៊ុន E-Gets បានចំនួន ៥២តោន
– បានសម្របសម្រួលលក់ជូនសហគមន៍មូលនិធិ សម្តេចតេជោ បានចំនួន ២០តោន
– ក្រុមហ៊ុនZTO បានចំនួន ៥តោន
– ក្រុមហ៊ុនវិរៈប៊ុនថាំងបានចំនួន ១៥តោន៕ដោយ៖តារា