បើកម៉ូតូលឿនហួសបុកបង្កាន់ដៃស្ពានស្លាប់ និងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ បើកម៉ូតូដឹកគ្នា បើកក្នុងស្ថានភាពល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥ និង០០នាទី ស្ថិតនៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១\ឈ្មោះ យ៉ុនមករា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរលក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូកឃុំព្រែគយ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីគី និច (nex)ពាក់ផ្លាកលេខ ភ្នំពេញ1FT 0397 ,ទី២\ឈ្មោះ ខន លីនដា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ (ជាអ្នករួមដំណើរ) ,ទី៣\ឈ្មោះ មិត្ត ស្រីភា ភេទស្រីអាយុ១៩ឆ្នាំ មុខរបរ រត់តុ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល រងរបួសធ្ងន់ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក់ ស៊ុយហ្ស៊ូគី និច( nex) ពាក់ផ្លាកលេខ ភ្នំពេញ1FT -0397 បើកបរដោយឈ្មោះ យ៉ុន មករា ភេទប្រុសអាយុ១៦ឆ្នាំមុខរបរលក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ រួមដំណើរដោយឈ្មោះ ខន លីនដាភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ មិត្ត ស្រីភា ភេទស្រី អាយុ១៩ឆ្នាំមុខរបរ រត់តុមានទីលំនៅភូមិព្រែកស្លែង ឃុំសាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល រងរបួសធ្ងន់បានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកបង្គោលបង្កាន់ដៃស្ពានព្រែកតាស្រីហើយក៏បានធ្លាក់ម៉ូតូ។ព្រមទាំងអ្នកបើកបរនិងអ្នករួមដំណើរទៅក្នុងព្រៃព្រែកទាំងអស់ ។ករណីខាងលើនេះ បណ្ដាលឱ្យស្លាប់មនុស្សចំនួន០១នាក់ស្រី និងរងរបួសមនុស្សចំនួនពីរនាក់ធ្ងន់ ប្រុស០១នាក់ ស្រី០១នាក់។
ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យ វាស់វែង កន្លែងកើតហេតុហើយបានធ្វើការប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករងរបួសត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបងអាចស្អាង។
ការសន្និដ្ឋាន ករណីខាងលើនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print