ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពី កូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្តេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅ សំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ ជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ»។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅ ខុទ្ទកាល័យរបស់ សម្តេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅ ក្រោមទីស្តីការគណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ ការប៉ះទង្គិចប្រដាប់អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញ
ប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុស របស់ខ្ញុំ និត ពីក្របខណ្ឌស៊ីវិល ទីស្តីការគណៈរដ្ឋមន្ត្រី ទៅក្របខណ្ឌ ក្រសួងការពារជាតិ។
ខាងក្រោមនេះ គឺជា អនុស្សាវរីយនៃការចុះទៅសួរសុខទុក្ខ ពូៗ បងៗ កងកម្លាំង ជួរមុខនៅទិសឧត្តរមានជ័យនាពេលនោះ៕ដោយ៖តារា