ឆេះឃ្លាំងវិចខ្ចប់ចេកមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖​ ឃ្លាំងវិចខ្ចប់ចេកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានកម្លាំងជំនាញបង្កនិងពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា​ ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅចំណុច ផ្លូវ៦៨Kភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ HU SHENGJIANG   អាយុ៣៦ឆ្នាំ ជនជាតិ ចិន​  មូលហេតុ: កំពុងស្រាវជ្រាវ (បន្ត)

ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេទសំណង់ឃ្លាំង: រោងដែកប្រក់សង្ក័សី (ទំហំ ១០X ៦០ម៉ែត្រការ៉េ)

ខូចខាតសម្ភារៈ ឆេះខូចខាតអស់បន្ទប់ចំនួន១ បណ្ដោយ៤x២០និងចេកបន្ទំមួយចំនួន។ 

ក្នុងរង្វង់ប្រតិបត្តការខាងលេីរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន៧គ្រឿង

ប្រេីប្រាស់អស់ចំនួន១គ្រឿង។ 

រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ពុំបានប្រើ​៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print