និស្សិត៦៦នាក់ ដែលត្រូវទៅរៀននៅខេត្ត ឧប៊ុន ត្រូវជាប់ស្ទះនៅច្រកព្រំដែនអូរស្មាច់ ក្រោយថៃបិទច្រក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ និស្សិតនៅកម្ពុជាចំនួន៦៦នាក់ ដែលត្រូវទៅរៀននៅអ៊ូប៊ុន ប្រទេសថៃ បានជាប់ស្ទះ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមិនអាចទៅរៀនបាន ដោយសារតែអាជ្ញាធរថៃ បានបិទច្រកនេះ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពីជាប់ស្ទះអស់រយៈពេលកន្លះថ្ងៃ នៅល្ងាចថ្ងៃទី២៣ ខែមិថុនានេះ ក្រោមការសម្របសម្រួលរវាងយោធានៅជាប់ព្រំដែនប្រទេសទាំងពីរនៅចំណុចនេះ អាជ្ញាធរថៃក៏បានអនុញ្ញាតឲ្យពួកគេចូលទៅរៀននៅលើទឹកដីថៃឡើងវិញ។

សូមជ្រាបថា ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាភូមិភាគី២របស់ថៃ បានចេញបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយអនុញ្ញាតឱ្យចេញចូលតែ សិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះ។

ដោយឡែកនៅថ្ងៃនេះ ថៃជម្លៀសពលរដ្ឋរាប់ពាន់នាក់ ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកក្បែរព្រំដែនភាគខាងត្បូងរបស់ថៃ ដោយក្នុងនោះកងកម្លាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើផ្ទះនិងប្រាសាទនានាក្នុងតំបន់ជាប់ព្រំដែនខ្លួន Muang Phae Khong បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print