យល់ទេ ! កម្ពុជាមិនមានអគ្គិសនីពីប្រទេសថៃសម្រាប់ផ្គត់ផ្គង់តំបន់ណាមួយឡើយ

ចែករំលែក៖

ភ្នំពេញ ៖ Electricite du Cambodge (EDC) បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាមិនមានអគ្គិសនីពីប្រទេសថៃសម្រាប់ផ្គត់ផ្គង់តំបន់ណាមួយឡើយ។ ដូច្នេះសូមកុំបន្តផ្សព្វផ្សាយដើម្បីបញ្ឆោតប្រជាជនខ្លួនឯង។

ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានថៃ បានចុះផ្សាយព័ត៌មានប្រឌិតថា កម្ពុជានៅបន្តនាំចូលអគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតំបន់ជាប់ព្រំដែនចំនួន ៦ចំណុច ហើ់យមានតែ៣ចំណុចប៉ុណ្ណោះដែលបានកាត់ផ្តាច់។

អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និង អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print