លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដួចខាងក្រោម ៖

១- បើថៃបង្កើនការរឹតបន្តឹងលើកម្ពុជាកាន់តែខ្លាំង = ថៃនឹងទទួលរងផលវិបាកកាន់តែខ្លាំងនិងធ្ងន់ធ្ងរត្រូវប្រជាជនថៃថ្កោលទោស ខឹងសម្បារនិងថៃកាន់តែខាតបង់ខាងសេដ្ឋកិច្ច ព្រមទាំងបាត់បង់ការគាំទ្រពីអន្តរជាតិ?

២- បច្ចុប្បន្ននេះថៃកំពុងជួបវិបត្តិបែកបាក់ផ្ទៃក្នុង = មុននឹងដោះស្រាយជាមួយប្រទេសជិតខាង ថៃគួរទុកពេលវេលាដោះស្រាយផ្ទៃក្នុងខ្លួនឯងជាមុនសិន?

៣-  មានការសង្ស័យរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចនឹងរឿងអាវុធគីមីនៅអុីរ៉ាក់

=.  នៅមិននៅយកគេទៅព្យួរកសម្លាប់ចោលទទេរៗទៅ.តាមពិតអត់មានសោះ  ថារកមិនឃើញ.  ?

៤- ការផ្សាយថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់មិនត្រូវបានបំផ្លាញ = នេះគ្រាន់ជាឡេះដើម្បីបង្កើនការវាយកម្ទេចបន្ថែមទៀតប៉ុណ្ណោះ?

៥- ក្នុងអារម្មណ៍របស់ថៃចង់តាំងខ្លួនជាបងធំនៅអាស៊ី = តែតាមលក្ខណៈសម្បត្តិនិងអាកប្បកិរិយាថៃមិនអាចតាមការស្រមើស្រម៉ៃរបស់ថៃឡើយ?

៦- ថៃបានអួតថាខ្លួនស្អាតស្អំតែមូលហេតុអីថៃខ្លាចតុលាការយុត្តិធម៌អន្តរជាតិ? = មកពីថៃជាមនុស្សទុច្ចរិត?

៧- មានតែមនុស្សទុច្ចរិតទេដែលខ្លាចយុត្តិធម៌ = បើថៃខ្លាចតុលាការអន្តរជាតិ គឺថៃទុច្ចរិត។

៨- មនុស្សទុច្ចរិតទោះធ្វើអាកប្បកិរិយានិងនិយាយយកល្អយ៉ាងណា = ក៏មិនអាចលាក់បាំងទង្វើទុច្ចរិតរបស់ខ្លួនបានដែរ។

៩- ថៃអស់ក្បាច់ហើយទោះធ្វើអ្វីក៏បានជះផលវិបាកមកលើខ្លួនវិញ = សមតាមពាក្យចាស់ពោលថា អ្នកសាបខ្យល់នឹងទទួលរងនូវព្យុះសង្ឃរាវិញ?

១០- ជាមួយវៀតណាម១៦%នៃខ្សែរព្រំដែននៅសេសសល់ = កំពុងដំណើរការតាមនីតិវិធី មិនបាច់ប្តឹងទៅតុលាការអន្តរជាតិទេ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print