កម្លាំង​​ប្រឆាំង​ការជួញដូរ​មនុស្ស​ ឆ្មក់​បង្ក្រាប​ទី​តាំង​ភោជនីយដ្ឋាន​យីហោ​ “ចំការស្នេហ៍​ “​ ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣៥​​នាក់​ ពាក់​ព័ន្ធ​ការ​ជួញដូរ​ផ្លូវ​ភេទ​ ​​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឆ្មក់​បង្ក្រាប​ទី​តាំង​ភោជនីយដ្ឋាន​យីហោ​” ចំការស្នេហ៍​ “ពាក់​ព័ន្ធ​ការ​ជួញដូរ​ផ្លូវ​ភេទ​ ​​ដោយឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣៥​​នាក់​ ក្នុងនោះ​ អនីតិជន​ ៦នាក់​ បញ្ជូន​ទៅ​នាយកដ្ឋាន​ដេីម្បី​ធ្វេី​តាម​នីតិវិធី​ច្បាប់​។

ក្នុងប្រតិបត្តិការនោះ​ ប្រតិបត្តិការ​នេះ​បាន​ធ្វេី​ឡេីង​កាល​ពី​វេលា​ម៉ោង​៨:៣០នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ 

បច្ចុប្បន្ន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣៥​​នាក់​ ក្នុងនោះ​ អនីតិជន​ ៦នាក់​ បញ្ជូន​ទៅ​នាយកដ្ឋាន​ដេីម្បី​ធ្វេី​តាម​នីតិវិធី​ច្បាប់​៕ដោយ៖រ៉ា​រ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print