ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តមួយគ្រឿងរបួសធ្ងន់ស្រាល០៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន០៣នាក់ ជិះម៉ូតូលឿនរអិលទឹកភ្លៀង ចាប់ហ្រ្វាំងមិនជាប់ ជ្រុលបុករថយន្ត បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នឹងស្រាល០២នាក់ បញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៤០នាទីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក FORD XLT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-7842 បើកពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តបានឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែមានយុវជន០៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1R-5481 ឌុបគ្នា ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្របពេលមេឃកំពុងធ្លាក់ភ្លៀង ក៏ជ្រុលបុកផ្ទប់ជាមួយទ្វាររថយន្តខាងក្រោយ ផ្នែកខាងស្តាំ រងការខូចខាត នឹងបណ្តាលអោយយុវជនទាំង០៣នាក់នោះ រងរបួសធ្ងន់ម្នាក់ នឹងស្រាល០២នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូ ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print