ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជន០២នាក់បានរងរបួសធ្ងន់ ដោយ សារជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វហាយវេរ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកនិចពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CU- 6551 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង។ ចំណែករថយន្តម៉ាក ហៃឡិនឌ័រ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A- 7796 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយយុវជនទាំងពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

...

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនាំយករថយន្តសង្រ្គោះមកដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print