អាសូរណាស់..! បុរសជាបុគ្គលិកសាលារៀនសុវណ្ណភូមិម្នាក់ជិះម៉ូតូសុខៗស្រាប់តែដួលខ្យល់គរស្លាប់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាបុគ្គលិកសាលារៀនសុវណ្ណភូមិសាខា ជ្រោយចង្វាម្នាក់ ខណៈជិះម៉ូតូតាមផ្លូវសុខៗ ខ្យល់គរដួល ពីលើស្លាប់នៅតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ល្ងាច ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥ ទល់មុខតេប៉ូតេលាផ្លូវ២១៧ ជិតច្រកចូលបឹងតាមម៉ាត ផ្ទះជួលបុរីពិភពថ្មីចំការដូង១ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ប៉ូ សុវណ្ណារឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិក សាលារៀនសុវណ្ណភូមិ សាខាជ្រោយ ចង្វា ស្នាក់នៅ ផ្ទះជួលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។មានស្រុកកំណើត ភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុន ពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះបានជិះម៉ូតូ ម៉ាក ហុងដាស្តុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HZ 2810 ជិះធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពី ជើងទៅ ត្បូង ខណៈមេឃកំពុងតែរលឹម លុះមកដល់ចំណុចកើតហេតុ ស្របពេលចរាចរណ៍ កំពុងតែរៀងកកស្ទះ ស្រាប់តែបុរសជា រងគ្រោះ មិនដឹងថាមាន អាការៈអ្វីនោះទេ ក៍ស្រាប់តែដួលពី លើម៉ូតូ សន្លប់បាត់ស្មារតីតែម្តងទៅ ។
ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទាក់ហៅរថយន្តសាមុយរបស់ មន្ទីរពេទ្យបង្អែកដង្កោអោយមកជួយដឹកយកទៅសង្គ្រោះ តែ ពេទ្យទៅដល់បានបញ្ជាក់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។

...

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះធ្វើការ ពិនិត្យរួច សនសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង (ខ្យល់គរ) ក្រោយពេលកើតហេតុ សពត្រូវបាន ប្រគល់អោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print