ប្រទេសថៃ៖ លោក Jaral Phakdeethanakul អតីតចៅក្រមរបស់ថៃ បានព្យាករណ៍ថាលោកស្រី ផែថងថាន អាចនិងត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងជានាយករដ្ឋមន្រ្តីនៅដើមខែកក្កដាខាងមុខនេះ។
ថ្លែងក្នុងបទសម្ភាសន៍ផ្ទាល់តាមទូរស័ព្ទក្នុងកម្មវិធី Kom Chad Luek របស់ទូរទស្សន៍ថៃ Nation TV លោកបានអះអាងថាដោយផ្អែកលើការយល់ឃើញរបស់លោកលើបទពិសោធន៍របស់លោកជាអតីតចៅក្រមតុលាការធម្មនុញ្ញ តាមញត្តិដែលដាក់ជូនដោយប្រធានព្រឹទ្ធសភា Mongkol Surasajja ដែលចោទប្រកាន់លោកស្រី ផែថងថាន ពីបទរំលោភក្រមសីលធម៌ធ្ងន់ធ្ងរក្រោយបែកធ្លាយសារសម្លេង និងស្នើសុំឱ្យមានការព្យួរការងាររបស់លោកស្រីដូចច្នេះលទ្ធភាពនៃការព្យួរតំណែងរបស់លោកស្រីនិងកើតមានឡើងនៅដើមខែក្រោយ។
លោក Jaral Phakdeethanakul បានគូសបញ្ជាក់ទៀតថាតុលាការអាចរកឃើញថាលោកស្រីមិនស័ក្តិសមក្នុងការបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីឡើយហើយប្រសិនបើលោកស្រីបន្តធ្វើជានាយករដ្ឋមន្រ្តីនោះនឹងធ្វើឲ្យខូចប្រយោជន៍ការពារប្រទេសថៃ។ លោកបន្ថែមទៀតថាកិច្ចប្រជុំរបស់តុលាការកំពូលគ្រោងនិងធ្វើនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ៕ដោយ៖តារា