នៅថ្ងៃនេះ! ទឹកទន្លេមេគង្គខេត្តកំពង់ចាម​ បានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះបន្តិចនៅកម្ពស់៦.៨៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១០ម៉ែត្រ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា​AKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,២៨ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

...

ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ជាច្រើន មានភ្លៀងធ្លាក់តិច ឬច្រើនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print