នគរបាលស្រុកបាណន់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទរក្សាទុកសារធាតុញៀនពីរករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃ ទី២៥ ខែមិថុនាឆ្នាំ២០២៥ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់÷

/១-ឈ្មោះ ហួន សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់ /២-ឈ្នោះ អេង វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ស្រុកបាណន់ /៣-ឈ្មោះ ដួង បានសាន ហៅ ចាយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ រួមជាមួយវត្តុតាង,ម្សៅក្រាមពណ៌សចំនួន៣ថង់,-ទូរស័ព្ទដៃ០២គ្រឿង និងសម្ភារប្រេីប្រាស់មួយចំនួន។

ករណីទី២ ធ្វើឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកញ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឈៀង សុខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលេី ជាមួយវត្ថុតាងម្សៅក្រាមសថ្លាចំនួន០១ថង់ និងសម្ភារពាក់ព័ន្ធសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលេី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print