រឿង ភ្នែកនៅក្នុងចិត្ត(ត)

ចែករំលែក៖

ក្នុងវ័យ ១៥ ឆ្នាំយុវតីម្នាក់ស្លៀកសំលៀកបំពាក់ពណ៌ស ក្រងសក់ទម្លាក់មកលើស្មាខាងមុខបានមើលទៅរូបគំនូរប្រាសាទអង្គរដែលតាំងលើជញ្ជាំងទាំងទឹកមុខអាឡោះអាល័យ។ យុវតី គិតស្រមៃក្នុងចិត្តម្នាក់ឯងថា ឱប្រាសាទដ៏ល្អឆើតឆាយអើយ អ្នកបានផ្ដល់ក្តីសុខដល់ខ្ញុំ និងគ្រួសារច្រើនឆ្នាំទៅហើយ។ ទោះខ្ញុំមិនបានកើតលើទឹកដីអង្គរពិតមែន តែខ្ញុំហាក់មិនចង់ឃ្លាតឆ្ងាយពីអ្នកទេ។ អ្នកបានផ្ដល់អនុស្សាវរីយ៍ច្រើនណាស់ដល់ខ្ញុំ។ អ្នកក៏ជានិម្មិតរូបនៃភាពរឹងមាំស្ថិតស្ថេររៀងរហូត។ ទោះបីជាខ្ញុំមិនអមតៈ តែខ្ញុំធ្វើជាមនុស្សរឹងមាំ និងចងចាំអ្នករហូតដល់ជីវិតចុងក្រោយ។ យុវតីនិយាយរួច ក៏បែរទៅម្ខាងទៀតទើបចោលភ្នែកទៅប៉ះរូបគំនូររបាំត្រុដិ។ យុវតី ក៏ស្រមៃដល់ពេលមួយដែលនាងនិងក្រុមគ្រួសារបានទៅទស្សនាប្រាសាទអង្គរវត្តនាពេលបុណ្យចូលឆ្នាំខ្មែរ។ នាងញញឹមព្រោះនឹកដល់ពេលដែលខ្លួនបានរត់ទង្គិចនឹងប្រើសកំពុងតែសម្ដែង។ យុវតីចងចាំយ៉ាងច្បាស់នូវកែវភ្នែកដ៏មុតថ្លា និងសម្ដីស្រទន់របស់យុវជនម្នាក់។ យុវតីបានទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ហើយក្នុងចិត្តនឹកគិតថានឹងអាចបានជួបយុវជនម្នាក់នោះក្នុងពេលណាមួយមិនខាន។ យុវតីហាក់បីដូចជាកំពុងតែមាឮនអារម្មណ៍អណ្ដែតរសាត់ ហើយមិនខ្វាយខ្វល់ពីអ្វីទាល់តែសោះ ខណៈដែលស្ត្រីពីរនាក់កំពុងមកវិញរៀបចំរបរ និងបត់សម្លៀកបំពាក់នៅក្នុងបន្ទប់។ ភ្លាមនោះក៏មានបុរសម្នាក់កាន់ដៃក្មេងប្រុសដែលមានអាយុ ៧ ឆ្នាំដើរចូលមកក្នុងផ្ទះ។ ស្ត្រីវ័យ ២០ ឆ្នាំម្នាក់ បែរជាឃើញក៏លាន់មាត់ថា បងសោភីនោះក្មួយសត្យា និងបងកុសលត្រឡប់មកវិញហើយតើ។ និយាយរួច នាងក៏ចេញទៅក្រៅបន្ទប់ដើរតម្រង់ទៅរកក្មួយប្រុស។ ក្មួយប្រុស សត្យា ក៏លែងដៃរបស់ប៉ា រត់តម្រង់មករកមីងដូចគ្នា។ សត្យា ឱបមីងរួចទៅឱបម្តាយដែលកំពុងមមាញឹកដៃ។ កុសលដើរចូលទៅក្នុងបន្ទប់ហើយសួរថា÷
កុសល÷ កល្យាណ តើសោភ័ណ្ឌរៀបចំសម្លៀកបំពាក់ហើយឬនៅបានជាមកឈរមើលរូបគំនូរដូចជាគ្មានព្រលឹងព្រលះយ៉ាងនេះ?
កល្យាណ÷ ចា៎ស!បងប្រហែលជាមិនទាន់រៀបចំទេមើលទៅ ព្រោះឃើញនាងឈរមើលគំនូរនេះមួយព្រឹកទៅហើយ។
សោភី÷ មិនអីទេចាំខ្ញុំរៀបចំឲ្យកូនក៏បានដែរ។ និយាយអ៊ីចឹងយ៉ាងម៉េចទៅហើយរឿងជួលឡានទៅកំពង់ផែនោះ។ សោភីនិយាយផងដៃបត់ខោអាវផង។
កុសល÷ មានយ៉ាងម៉េចតៃកុងឡានមិនចង់ទៅប៉ុន្មានទេ ត្បិតអីស្ថានភាពដូចជាមិនសូវស្រួលសោះ។ ប៉ុន្មានថ្ងៃនេះមានកងទ័ពអាវខ្មៅច្រើនណាស់កាន់អាវុធដើរនៅតាមផ្លូវ ហើយរាំងស្ទះចំពោះធ្វើដំណើរទៅភ្នំពេញទៀត ។ កុសលនិយាយព្រមទាំងដើរទៅបង្អួចចោលភ្នែកសម្លឹងមើលទៅខាងក្រៅ។
សោភី÷ អ៊ីចឹងយើងធ្វើម៉េចទៅ?សោភីឈប់បត់ខោអាវសិន រួចនិយាយបែរទៅប្ដី។
កុសល÷ កុំភ័យអី? ប្រហែលជាវាបិទព្រោះ លន់ នល់ ទើបតែដួលតែស្អែកនឹងបើកផ្លូវមិនខានទេ។រៀបចំរបស់របរឲ្យតែរត់ទៅ។
និយាយចប់ កុសល ក៏ដើរចេញពីបន្ទប់សំដៅទៅរកសោភ័ណ្ឌ។ចំណែក សោភី ឃើញមុខកូនប្រុសញញឹមទាំងមិនចង់ រួចយកដៃអង្អែលក្បាលកូន។ កល្យាណបានឲ្យក្មួយចេញទៅលេងខាងក្រៅបន្ទប់ជាមួយប៉ា រួចនាងមកអង្គុយជិតបងថ្លៃហើយនាងចាប់ដៃបងដោយនិយាយសំដីលួងលោមកុំឱ្យព្រួយបារម្ភពេក។ សិត្យារត់ចេញពីបន្ទប់ទៅតាមប៉ានិងបងស្រីដែលកំពុងតែមើលរូបគំនូរ។កុសលដើមនិយាយលួងកូនកុំឲ្យព្រួយបារម្ភស្ដាយរូបគំនូរ។ ពេលនោះ សោភ័ណ្ឌ ភ្ញាក់និងសំឡេងរបស់ប៉ារួចបែរមកនិយាយទៅកាន់ប៉ាថា ខ្ញុំមិនមែនស្ដាយគំនូរទេ តែខ្ញុំស្ងប់ស្ញៃងនឹងស្នាដៃវិចិត្រករដែលចង់គូសចេញជារូបជំនូរមួយៗយ៉ាងស្រស់ស្អាតដូចពិតៗតែម្ដង។ អ្វីដែលកូនកំពុងមើល និងចងចាំគឺសំណង់ប្រាសាទ និងស្នាដៃសិល្បៈជាច្រើនដែលបុព្វបុរសបានបន្សល់ទុកជាលូយូរលង់មក។ មិនគួរហេតុអ្វីយើងថែរក្សាមិនបាន ឬនេះមកពីសង្រ្គាមច្រើនពេក?
និយាយដល់ត្រឹមនេះ ស្រាប់តែសត្យារត់មកដល់បងស្រីល្មម។ សោភ័ណ្ឌ បែរទៅប្អូនព្រមទាំងទាញថ្ពាល់ទាំងសងខាងរបស់សត្យា។ ស្នាមញញឹម និងសំឡេងសើចក្អាកក្អាយដោយការរត់ប្រឡែងគ្នារបស់បងស្រី និងប្អូនប្រុសពោរពេញទៅដោយភាពសប្បាយរីករាយ។ ស្នាមញញឹម និងសំណើចទាំងអស់នេះគឺជាស្នាមញញឹម និងសំណើចចុងក្រោយដែលសមាជិកគ្រួសារនេះមាននៅលើទឹកដីអង្គរ។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print