ភ្នំពេញ : រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជួបជាមួយគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
សូមស្វាគមន៍ចំពោះធុរជនម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ, វិស័យសំណង់, វិស័យកម្មន្តសាល, វិស័យលក់រាយ, វិស័យកសិកម្ម និងសេវាកម្មកម្រិតខ្ពស់, ព្រមទាំងបង្កើតភាពជាដៃគូក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយភាគីកម្ពុជា។
Receiving a courtesy call and having a discussion with a Malaysian business delegation led by Dr. Dato’ Sri Dr. Ricky Yaw, President of the Malaysia-Cambodia Business Association (MCBA), at the Peace Palace.
Warmly welcome the Malaysian business delegation to Cambodia, who have come to explore investment and trade opportunities across key sectors, including real estate, construction, manufacturing, retail, agriculture, and high-end services. We look forward to establishing strong partnerships that will further enhance economic relations and cooperation between Malaysia and Cambodia.
Phnom Penh, Thursday afternoon, June 26, 2025 ៕
ដោយ : សិលា