ខេត្តព្រះវិហារ៖ ថ្លែងនាឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅសារព័ត៌មានថៃមួយថា៖ «ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ តាមរយៈសារក្នុងបណ្តាញសង្កមការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ថាមានសារព័ត៌មានថៃមួយបានចុះផ្សាយថា សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានគូសបញ្ចាក់ទៀតថា វត្តមានរបស់សម្តេច មិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រី ក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុកលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារជាតិការទឹកដី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា(អគ្គភស្តុភារជាន់ខ្ពស់)។ សម្តេចបង្ហាញនូវការពេញចិត្ត និងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារ ដែលរាជរដ្ឋាភិបាលផ្តល់ជូន មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។
សម្តេចតេជោ បានលើកឡើងថា សម្តេចជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ។ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។
សម្តេចថា ឈប់បានឈប់ទៅនិងសូមកុំចូលមកឈ្លានពានFacebook សម្តេចទៀត៕ដោយ៖តារា