ខេត្តព្រះវិហារ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានដូចខាងក្រោម៖
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា៖«ថ្ងៃមុននាយករដ្ឋមន្រ្ដីមកដល់ទីនេះ, ឥឡូវនេះឪពុកនាយករដ្ឋមន្រ្ដីក៏បានមកដល់ទេនេះដែរ (មណ្ឌលសុវត្ថិភាព វត្តពោធិ៥០០០ដើមខេត្តព្រះវិហារ)»។
-សម្តេចនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន ជម្លៀសខ្លួននៅមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារថា ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រនៃយើង តែងតែនឹករលឹក និងគិតគួរដល់បងប្អូនជានិច្ច រួមទាំងបានផ្តល់នូវព្រះរាជអំណោយផ្ទាល់របស់ព្រះអង្គផងដែរជូនដល់បងប្អូនក៏ដូចជាវិរៈកងទ័ពជួរមុខផងដែរ។
– នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងថា បន្ទាប់ពីសម្ដេចអញ្ជើញមកដល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងបានជួបជាមួយបងប្អូនកងទ័ព និងប្រជាពលដ្ឋ ដែលជាជនភៀសសឹក សម្ដេចបានរលឹកដល់ទុក្ខវេទនាដែលកម្ពុជាធ្លាប់បានរងគ្រោះដោយសារសង្គ្រាម។
-នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន ថ្លែងថា ថ្ងៃមុន នាយករដ្ឋមន្ត្រី បានអញ្ជើញមកពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋនៅ ទីនេះ(ខេត្តព្រះវិហារ) ថ្ងៃនេះខ្ញុំឪពុកនាយករដ្ឋមន្ត្រី ក៏បានមកទីនេះ ដើម្បីពិនិត្យ និងសួរសុខទុក្ខកងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋនៅទីនេះបន្ថែមទៀត។
-នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានថ្លែងថា ថ្ងៃមុន នាយករដ្ឋមន្ត្រី បានអញ្ជើញមកពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋនៅ ទីនេះ(ខេត្តព្រះវិហារ) ថ្ងៃនេះខ្ញុំឪពុកនាយករដ្ឋមន្ត្រី ក៏បានមកទីនេះ ដើម្បីពិនិត្យ និងសួរសុខទុក្ខកងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋនៅទីនេះបន្ថែមទៀត។
-នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានថ្លែងប្រាប់ទៅអន្តរជាតិថា ពេលនេះថៃ ឬកម្ពុជា ជាអ្នកឈ្លានពាន ខណៈប្រជាជនកម្ពុជារាប់ពាន់នាក់បានកំពុងភៀសសឹកនោះ។
– នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងអំពាវនាវដល់បរទេសដែលស្រឡាញ់សន្ដិភាព និងស្អប់សង្គ្រាមសូមមើលឱ្យច្បាស់ គឺកម្ពុជាកំពុងមានពលរដ្ឋភៀសសឹករងគ្រោះដោយសារការឈ្លានពានពីភាគីថៃ។
-នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ថ្លែងថា ពលរដ្ឋដែល ភៀសខ្លួននៅទីនេះ(ខេត្តព្រះវិហារ) ធ្វើឱ្យខ្ញុំ(សម្ដេចតេជោ)នឹកឃើញទៅដល់អ្វីទៅដែលហៅថា សន្តិភាព អ្វីទៅដែលហៅថា សង្គ្រាម។
-សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ថែមថា ទិដ្ឋភាពនេះបានធ្វើឱ្យការឈឺរបស់ប្រជាពលរដ្ឋយើងវិលត្រឡប់មកវិញ តាមរយៈការឈ្លានពានរបស់ប្រទេសជិតខាងយើង។ សម្ដេចតេជោ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិពិនិត្យមើលឱ្យឃើញថា តើកម្ពុជា ឬ ថៃ នរណាជាអ្នកឈ្លាន ពាន?
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា សម្តេចគ្មានសិទ្ធអ្វីបញ្ជាកងទ័ពនោះទេ ហើយអ្នកដែលមានសិទ្ធបញ្ជាកងទ័ពនោះ គឺមានតែនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ពតែប៉ុណ្ណោះ។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្ដេចអញ្ជើញមកដល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មិនមែនមកបញ្ជាទ័ពទេ។ អ្នកដែលមានសិទ្ធបញ្ជាទ័ព គឺនាយករដ្ឋមន្រ្ដី, រដ្ឋមន្រ្ដីក្រសួងការពារជាតិជាដើម ប៉ុន្ដែសម្ដេចមានភារកិច្ចទទទួលខុសត្រូវមួយក្នុងឋានជាពលរដ្ឋ ជាមេដឹកនាំ និងជាមនុស្សទីពីរបន្ទាប់ពីព្រះមហាក្សត្រ។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សំឡេងរបស់ ហ៊ុន សែន ជាសំឡេងជាតិរបស់កម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធស្រ្ដការពារជាតិ និងទឹកដី។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងប្រកាសដោយផ្ទាល់មាត់ថា សម្តេចទទួលយកសំណើរដែលឲ្យសម្តេចទទួលបន្ទុកអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោរឈ្លានពានទឹកដីកម្ពុជា។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងលើកឡើងថា ទាំងប្រជាជនកម្ពុជា និងប្រជាជន ថៃស្រលាញ់សន្តិភាពដូចគ្នា ផ្ទុយទៅវិញមានតែក្រុមមួយចំនួនតូចតែប៉ុណ្ណោះដែលចង់ធ្វើសង្រ្គាមនោះ។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា មានជនល្មោភសង្គ្រាមមួយក្រុមតូចដែលកំពុងបង្ករឿងព្រំដែនជាមួយកម្ពុជា សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងមានបញ្ហាផ្ទៃក្នុងនៅឯទីក្រុងបាំងកក និងបានប្ដូររដ្ឋមន្រ្ដីក្រសួងមហាផ្ទៃផងដែរ។ ប៉ុន្ដែប្រយ័ត្នប្ដូរគេ គេប្ដូរខ្លួនឯងវិញ។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា បើនាយករដ្ឋមន្រ្ដីថៃនៅតែព្រហើន សម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មកសម្ដេច។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានជំពាក់គុណប្រទេសថៃ ឬបុគ្គលណាដែលជាជនជាតិថៃនោះទេ ប៉ុន្តែមានតែអ្នកឯងទៅវិញទេ… ដែលជំពាក់គុណសម្តេចនោះ។ ការលើកឡើងរបស់សម្តេចនេះគឺចង់ផ្តាំទៅកាន់នាយករដ្ឋមន្រ្តីថៃ។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា យើងគ្មានត្រូវការឈ្លានពានទឹកដីនរណាទេ យើងបាត់បង់ច្រើនណាស់មកហើយ។ អ្នកជិតខាងយើងមានជនជាតិខ្មែរនៅទីនោះ ចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភស្ថុតាងបញ្ជាក់យ៉ាងច្បាស់ថា ពីមុនទឹកដីខ្មែរធំធេងណាស់។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅខេត្តព្រះវិហារទាំងអស់គប្បី ត្រូវតែថែរក្សាអនាម័យឲ្យបានខ្ពស់ ហើយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ក៏ត្រូវតែទទួលខុសត្រូវលើសុវត្ថិភាព និងសុខភាពរបស់បងប្អូនដែលកំពុងភៀសសឹកនាពេលនេះផងដែរ។
-សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាសាធារណៈថា ក្រោយការពិនិត្យដោយយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញបង្ហាញឱ្យឃើញថា សុខភាពសម្ដេចនៅតែរឹងមាំដដែល សូម្បីតែស្ថានភាពសុខភាពបេះដូងក៏នៅតែបន្តរឹងមាំដដែល។ សម្ដេចតេជោបញ្ជាក់បន្ថែមថា បើស្ថានភាពជាតិប្រទេសតម្រូវឱ្យសម្ដេចចុះដឹកនាំបញ្ជាកងទ័ព ឬ ចូល ប្រយុទ្ធ គឺ ហ៊ុន សែន(សម្ដេចតេជោ)កំដរបាន។
– នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ផ្ញើសារទៅរាជរដ្ឋាភិបាលក្រុងបាំងកកថា «ខ្ញុំចង់មានសន្ដិភាព ខ្ញុំមិនចង់មានសត្រូវទេ ប៉ុន្ដែបើគេក្បត់ខ្ញុំគេចាត់ទុកខ្ញុំជាសត្រូវខ្ញុំក៏មិនចាត់ទុកជាមិត្តដែរ»។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា៖«ការវ៉ៃគ្នាវាមិនមែនជារឿងល្អទេ ចៀសបានចៀសទៅ តែបើចៀសមិនបានមានតែវ៉ៃ»។
ខណៈភាគីថៃបានធ្វើការគំរាមកំហែងដល់កម្ពុជាម្តងហើយម្តងទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បានឆ្លើយតបថា«គំរាមផេះអី»។
– នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា ឥឡូវប្រទេសថៃ កំពុងមានបញ្ហាជាមួយបណ្ដាប្រទេសទាំងអស់ជុំវិញព្រំដែនរបស់ខ្លួន ហើយឥឡូវមកមានបញ្ហាជាមួយកម្ពុជាទៀត។ សម្ដេចតេជោសង្ឃឹមថាថៃនឹងមាននាយករដ្ឋមន្រ្ដីថ្មីដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា។
-នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា តាមការស្មានរបស់ខ្ញុំ ប្រមាណ ៣ ខែទៀត ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្ដីថ្មី។
-នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានថ្លែងថា ខ្ញុំសង្ឃឹមថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្ពុជាត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
-សម្ដេចតេជោ បានថ្លែងបញ្ជាក់បន្ថែមថា នេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃនោះទេ ប៉ុន្តែស្ថានភាពនយោបាយក្នុងប្រទេសថៃ គឺនឹងធ្វើឱ្យប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី នៅពេលឆាប់ៗខាងមុខនេះ៕ដោយ៖ស តារា